ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្មវ៉ាជែងធ្លាក់ផ្លូវបែកលូបាក់ស្លាកសញ្ញារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបែនដឹកថ្មមួយគ្រឿងបេីកបរវ៉ាជែកជៀសគ្នាជ្រុលធ្លាក់ផ្លូវសង្កត់លូនិងស្លាកសញ្ញាថ្មមួយផ្ទាំងទៀតរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀល​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងភូមិអំពិល​ សង្កាត់ស្នោ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុន​ LMH​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខតាកែវ​3A.0469 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីត្បូងទៅជេីងវ៉ាងរថយន្តមួយគ្រឿងខណៈមកដល់ចំណុចកេីតហេតុក៏ជៀសរថយន្តដែលបេីកបរខាងមុខទេីបជ្រុលធ្លាក់ផ្លូវចូលស្រែសង្កត់លូនិងស្លាកសញ្ញាថ្មមួយផ្ទាំងទៀតរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកេីតហេតុស្ទូចរថយន្តខាងលេីទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖