ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានស្រាវជ្រាវចុះបង្ក្រាបករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។
ករណីចុះបង្រ្កាបគ្រឿងញៀនខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ សន ដារ៉ា (ហៅដូច) ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និង២-ឈ្មោះ ប្រាក់ ទិត្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់
-ទូរស័ព្ទ ចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សហការី