ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Pfizer ធ្វើតេស្តថ្នាំព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ី

ចែករំលែក៖

ក្រុមហ៊ុន Pfizer បានប្រកាសថាការធ្វើតេស្តកន្លងមកនូវថ្នាំព្យាបាលជំងឺ Paxlovid បានជួយកាត់បន្ថយអ្នកជំងឺកូវីដ-១៩ ធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យឬស្លាប់ដល់ទៅ៨៩% ។
នៅថ្ងៃទី ១៦ខែវិច្ឆិកា នាយកដ្ឋានគ្រប់គ្រងឱសថនិងចំណីអាហាររុស្ស៊ីបានប្រកាសឱ្យដឹងថា បានផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន Pfizer របស់អាមេរិកធ្វើតេស្តថ្នាំព្យាបាលកូវីដ-១៩ នៅក្នុងប្រទេសនេះ។ ការធ្វើតេស្តបានចាប់ផ្តើមនៅថ្ងៃទី១២ខែវិច្ឆិកា ជាមួយនឹងមនុស្ស៩០នាក់ដែលមានអាការៈចេញរោគសញ្ញាកូវីដ-១៩ ។ ការធ្វើតេស្តនឹងបន្តរហូតដលខែមីនាឆ្នាំ២០២៣។ ក្រុមហ៊ុនPfizer សង្ឃឹមថានឹងបញ្ចេញថ្នាំព្យាបាលទៅកាន់ពិភពលោកក្នុងពេលឆាប់បំផុត។
អំពីវ៉ាក់សាំងបង្ការកូវីដ-១៩ មូលនិធីវិនិយោគផ្ទាល់របស់រុស្ស៊ី បានប្រកាសថា មានពលរដ្ឋជាង ១០០លាននាក់ហើយរស់នៅក្រៅទឹកដីរុស្ស៊ី បានចាក់វ៉ាក់សាំង Sputnik V និង Sputnik Light ផលិតដោយប្រទេសរុស្ស៊ី។
រុស្ស៊ីមានគម្រោងផ្គត់ផ្គង់វ៉ាក់សាំង ដល់ប្រទេសដែលមានប្រាក់ចំ
ណូលមធ្យម និងទាប ពី១៥ទៅ២០ %។ តាមរបាយការណ៍ដែលបានប្រើប្រាស់នៅក្នុងប្រទេស Argentina, Serbia, Hungary, Bahrain, Mexico, អារ៉ាប់រួម ហ្វីលីពីន បង្ហាញឱ្យឃើញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់និងមានសុវត្ថិភាពបំផុតនៅលើពិភពលោក។
នៅថ្ងៃទី១៦ខែវិច្ឆិកានេះរុស្ស៊ីបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅ ៣៦.៨១៨នាក់ក្នុងរយៈពេល២៤ម៉ោង ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង ៩,១លាននាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកផងដែរ រុស្ស៊ីមានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន១២៤០នាក់ សរុបអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ជាង ២៥៧.៨៣៧នាក់៕ ដោយ៖ធីរីណា

រូបថត៖TTXVN.VNA

រូបថត៖shutterstock.


ចែករំលែក៖