ខេត្តកំពង់ស្ពឺ៖ ក្រោយពីមានការចុះផ្សាយដោយអង្គភាព”នគរដ្រេហ្គន” គេហទំព័រ”នគរវត្ត” ពាក់ព័ន្ធអំពើពុករលួយ លោក ប៊ុត ប៊ុនធឿន យកលុយពីកន្លែងបនល្បែងបញ្ជល់មាន់ ឈានដល់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សយកមកធ្វើទារុណកម្ម ហើយជនសង្ស័យ ជាជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅអង្គភាព គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៃក្រសួងមហាផ្ទៃ រឿងនេះក្លាយជាកម្មវត្ថុដែលថ្នាក់លើមានវិធានការចុះស៊ើបអង្កេត។ ហើយក៏មានប្រភពព័ត៌មានខ្លះលេចឮថា , ក្នុងអង្គប្រជុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ត្រូវបានលោកស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ ចោទសួរផងដែរថា” បើលោកឯងមិនបានយកលុយគេ ហេតុអីក៏មានលេខទទួលទូរស័ព្ទទាំងអស់របស់លោកផ្ទាល់ទទួលលុយពីទីតាំងបញ្ជល់មាន់ តាមរយៈក្រដាស Wing “? លោកអធិការក៏ស្ពឹកមុខ ! ឆ្លើយមិនរួច ! ហើយក៏បន្ទុកដែលលោកស្នងការត្រូវចាត់វិធានការការដែរ ចំពោះមន្ត្រីនគរបាលយុត្តិធម៌ របៀបៗនេះ ។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តអំពើពុករលួយទទួលប្រាក់ពីកន្លែងបញ្ជល់មាន់ និងចុះបង្រ្កាប ឃាត់ខ្លួនមនុស្សចំនួន ៤ នាក់យកមកធ្វើទារុណកម្ម និងដោះលេងម្នាក់ មានតួនាទីជាប្រធានមន្ទីរអធិការកិច្ចទំនាក់ទំនង ជាមួយ រដ្ឋសភាព្រឹទ្ធសភា កំពុងក្លាយទៅជារឿងដ៏ក្តៅគគុក បន្ទាប់ពីករណីនេះបែកធ្លាយថាលោកអធិកាបានប្រព្រឹត្តអំពើពុករលួយ ទទួលប្រាក់ពីកន្លែងបញ្ជល់មាន់ ដែលមានភស្តុតាងភ្ជាប់ជាមួយនឹងក្រដាសវីង និងទូរស័ព្ទរបស់គាត់ទទួលប្រាក់យ៉ាងពិតប្រាកដមែននោះ ។
សូមបញ្ជាក់ថា, ករណីបង្ក្រាបកន្លែងបញ្ជល់មាន់មួយនៅក្នុងភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កន្លងមកថ្មីៗនេះត្រូវបានបែកធ្លាយ ថាលោក ប៊ុតប៊ុនធឿនអធិការនគរបាលស្រុកឱរ៉ាល់ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយយកលុយពីកន្លែងបញ្ជល់មាន់ពីមេការម្នាក់ឈ្មោះវែង ហើយខ្លួនទៅបង្ក្រាបទៀត នឹងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់យកមកធ្វើទារុណកម្ម នៅកន្លែងរបស់ខ្លួន។ នេះបើតាមការលើកឡើងពីជនរងគ្រោះ កំពុងដាក់ពាក្យបណ្តឹងទៅអង្គភាព គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៃក្រសួងមហាផ្ទៃ។
ការបង្ក្រាបកន្លងទៅបានធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃទី៨ ខែវិច្ឆិកា ។ ការឃាត់ខ្លួននេះមានមនុស្ស៤នាក់ ក្នុងនោះម្នាក់ជាប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ស្ពឺ អ្នកទាំង៤នាក់រងនូវការធ្វើទារុណកម្មពីមន្ត្រីនគរបាលរបស់លោកអធិការ(ឈ្មោះរិទ្ធ) ! ជនរងគ្រោះបានបញ្ជាក់ថា, ការឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយ ប្រើពេលអស់ពី២យប់ ៣ថ្ងៃទើបបញ្ជូនទៅតុលាការ ។ ក្រោយមកដោះលែងលោកប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ស្ពឺ អោយមានសេរីភាព។ ដោយឡែកពួកគាត់៣នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត។
ជនរងគ្រោះម្នាក់ក្នុងចំណោម៣ បានប្រាប់អង្គភាព”នគរដ្រេហ្គន”ថា, រូបគាត់មិនត្រឹមតែលោកអធិការធ្វើទារុណកម្មដាក់ខ្នោះដៃទៅក្រោយ ទាំងពេលឃាត់នៅកន្លែងបញ្ជល់មាន់ប៉ុណ្ណោះទេ សូម្បីតែយកដល់អធិការដ្ឋាននគរបាលស្រុក ហើយ ! ក៏វ៉ៃខ្នោះដៃទៅក្រោយ រឹតអោយតឹង បង្កអោយមានការឈឺចុកចាប់ ទាំងពេលសួរចម្លើយធ្វើកំណត់ហេតុ ទាំងបញ្ចូលទៅក្នុងកន្លែងឃុំ ទាំងពេលដេក ភាពឃោរឃៅនេះ ដល់ថ្នាក់ពេលសុំទៅបត់ជើងតូច-ធំ ក៏មិនដោះខ្នោះ លើកលែងតែពេលងូតទឹកមួយភ្លែតប៉ុណ្ណោះ។
ជនរងគ្រោះដដែលបន្តថា, ជាប់តាមខ្លួនរបស់គាត់មានប្រាក់២៨៤៤ដុល្លារ ខាងលោកអធិការបង្ខំអោយគាត់ដាក់ក្នុងកំណត់ហេតុ៣០០ដុល្លារ , អោយគាត់យកទៅវិញ ៥០០ដុល្លារ, និងនៅសល់២០៤៤ដុល្លារ មិនបាច់ក្នុងកំណត់ហេតុទេ ត្រូវប្រគល់អោយនគរបាល ។ នគរបាលប្រាប់គាត់ថា, ព្រោះបើដាក់ក្នុងកំណត់ហេតុ ខាងតុលាការដកហូតយកអស់ហើយ តែលោកមិនព្រម ទើបក្លាយអោយមានអំពើហិង្សា ការធ្វើទារុណកម្មកាន់តែខ្លាំង ។
ជនរងគ្រោះទាំង៣នាក់ បានបញ្ជាក់ថា, គាត់បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាព គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៃក្រសួងមហាផ្ទៃរួចហើយ ចំពោះអំពើដ៏ឃោរឃៅនេះ។
ពាក់ព័ន្ធករណីនេះ លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព”នគរដ្រេហ្គន”កន្លងទៅតាមទូរស័ព្ទថា, ខ្ញុំអត់ដឹងថាគេចង់និយាយពីអីទេ ព្រោះពាក់ព័ន្ធនឹងការបង្ក្រាប គឺបង្ក្រាប! រឿងបញ្ជ្ជូនគឺបញ្ជូនហើយ ! រឿងគេចោទប្តឹង ជារឿងរបស់គេ , តែចំពោះសំណួរថា, លោកបានទទួលប្រាក់ពីគេពេលបញ្ជល់មាន់ម្តង២លានរៀលៗ ? លោកអធិការបានបន្តថា៖ ខ្ញុំមិននិយាយ .. ខ្ញុំមិនឆ្លើយ .អត់តបថាមេចទេ ! បើខាងបងចង់ដឹងពីខាងណា ទៅសួរខាងហ្នឹងទៅ។
សូមបញ្ជាក់ថា, បើលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលលុយពីគេហើយ ជាអំពើពុរលួយដែលឈានដល់មានការស៊ើបអង្កេតពីអង្គភាព និងស្ថាប័នពាក់ព័ន្ធ ខណៈខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ បែរជាយកតួនាទីភារកិច្ច ដើម្បីជាថ្នូរនឹងការយកលុយចំពោះបនល្បែងនេះ?
សង្ឃឹមថា, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏ដូចជាស្ថាប័នអយ្យការ នឹងមានវិធានការក្នុងការស៊ើបអង្កេតស្រាវជ្រាវ ក៏ដូចជាចុះធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ ចៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ពិសេសអង្គភាពប្រឆាំងអំពើពុករលួយនឹងចាត់វិធានការ ក្នុងរឿងនេះ ខណៈមានភស្តុតាងនៃការប្រព្រឹត្តអំពើពុករលួយ មានលេខទូរស័ព្ទទទួលលុយពីមេការបញ្ជល់មាន់នោះស្រាប់។
សូមជម្រាបថា, មនុស្សទាំង ៤នាក់ ដែលឃាត់ខ្លួននៅកន្លែងបញ្ជល់មាន់មានដូចជា ៖ ១. ឈ្មោះ អ៊ិន សារ៉ន ប្រធាន មន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។
២. ឈ្មោះ លីប លីម ថៅកែកាប់ជ្រូកនៅស្ទឹងមានជ័យ។
៣. ឈ្មោះ ជា គឿន ជាមន្ត្រីយោធា
ទី៤. ឈ្មោះ ហាក់ លាប ថៅកែគ្រឿងចក្រ។ ប៉ុន្តែដោះលែងប្រធានមន្ទីរអធិការកិច្ច រហូតដល់មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ធ្វើបែបនេះមិនមានភាពស្មើគ្នា តាមផ្លូវច្បាប់ អនុវត្តច្បាប់តែទៅលើបុគ្គលទន់ខ្សោយ ប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជក្នុងក្របខណ្ឌមុខងារសាធារណៈ បែរជាមិនឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយមានភាពស្មើគ្នាចំពោះមុខច្បាប់។
លោកឧត្តមសេនីយ៍ទោ តុប សំភី ប្រធាននាយកដ្ឋានប្រឆាំងទារុណកម្ម របស់អង្គភាព គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, ចំពោះរឿងដែលថា, លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានធ្វើទារុណកម្មជនសង្ស័យ៤នាក់នោះ ខាងលោកបានទទួលពាក្យបណ្តឹងហើយកាលពីរសៀលម្សិលមុិញ ដោយលោកបានចាត់អោយមន្ត្រីទទួលពាក្យបណ្ដឹង ប៉ុន្តែតម្រូវអោយជនរងគ្រោះ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយ ក៏ដូចជារូបថតបញ្ជាក់ពីស្លាកស្នាម ដើម្បីជាមូលដ្ឋានដើម្បីចុះធ្វើកិច្ចការនេះ។ លោកបន្តថា, ឬក៏អាចបញ្ជូនទៅខាងព្រហ្មទណ្ឌ ធ្វើកិច្ចការផង ។
សូមបញ្ជាក់ថា, លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានធ្វើទារុណកម្មជនសង្ស័យ៤នាក់នោះ ! ចុងក្រោយលោកអ៊ិន សារ៉ន ប្រធាន មន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ ដែលរងទារុណកម្មដែរ បានដកខ្លួនមិនប្តឹងលោកអធិការ ដោយសារខ្លួនត្រូវសមត្ថកិច្ចដោះលែង ក៏ដូចជាព្យាយាម ជៀសអោយផុតពីសំណុំរឿង ដែលខ្លួនមកលេងល្បែងស៊ីសងក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ មានតួនាទីជាប្រធានមន្ទីរនោះ។
មកដល់បច្ចុប្បន្ននេះ គេសង្ស័យថា, ស្នងការ ស្នងការរង ខេត្តកំពង់ស្ពឺ អាចអោយលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ប្រឈមនឹងកំហុសរបស់ខ្លួន ខណៈមានលេខទូរស័ព្ទទទួលលុយពីបនល្បែង ច្បាស់ក្រឡែត ម្តង២លានរៀលៗ សុីដាច់មេ សុីដាច់កូនចៅ ចុងក្រោយ ក្លាយជា(ដំរីងាប់យកចង្អេរមកបាំង) ឬជាមន្ត្រីគ្រាប់ល្ពៅ សោះ ៕
ដោយ៖ សុខ ខេមរា