ភ្នំពេញ ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ បានសម្រេចបដិសេធការសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ ដោយសារការផ្ដិតស្នាមមេដៃរបស់សមាជិកគណបក្ស ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្ដិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងផ្តិតធ្វើឱ្យខូចគុណភាពដើម្បីបង្កើតបរិមាណចំនួនសមាជិក។
អង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានលើកឡើងថា, ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ទៀតថា ពិសេសនោះ ខ្លឹមសារប្រកាសមួយចំនួន នៃលក្ខនិ្តកៈ គណបក្សបេះដូងជាតិ ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពី គណបក្សនយោបាយ ផងដែរ។
សូមអាននូវខ្លឹមសារទាំងស្រុង របស់ក្រសួងមហាផ្ទៃ ជម្រាបមក លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្យបេះដូងជាតិ, ស្តីពីការបដិសេធក្នុងការសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ” និងយោង ៖- ច្បាប់ស្តីពីគណបក្សនយោបាយ ៕
ដោយ ៖ សិលា