ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០លីត្រត្រូវមន្រ្តីជំនាញ ក.ប.ប. ដកហូតបាន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។

បច្ចុប្បន្ន​អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧.១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៧ លីត្រស្ថិតក្នុងខេត្តមួយចំនួនដូចជា៖ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា​ រាល់ទំនិញដែលបានដកហូតទាំងអស់​ នឹងយកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ៕

ដោយ៖សហការី


ចែករំលែក៖