ខេត្តសៀមរាប ៖ នៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១, កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំង លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១២ ផងដែរ ។
បើតាមលោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានអោយដឹងថា, កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប នាដើមឆ្នាំ២០២២នេះ ។
លោកបន្តថា, ក្នុងនោះក៏សូមថ្លែងអំណរគុណក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី តាមរយៈឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានឧបត្ថម្ភម៉ាស់ KN95 ចំនួន ២០០.០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប៕
ដោយ ៖ សិលា