ភ្នំពេញ៖ សុវត្ថិភាពរបស់បងប្អូនប្រជាជនគឺជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ខ្ពស់បំផុត! នេះជាការថ្លែងរបស់ លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីចុះពិនិត្យទីតាំងការពារនៅតំបន់ព្រះបរមរាជវាំង ត្រៀមសម្រាប់ការពារសុវត្ថិភាពជូនបងប្អូនដែលអញ្ជើញដើរកម្សាន្តនាវេលាឈប់សម្រាកប៉ុន្មានថ្ងៃនេះ។
លោកបានថ្លែងបន្តថា, សូមបងប្អូនជួបតែសេចក្តីសុខសុវត្ថិភាពក្នុងឱកាសថ្ងៃឈប់សម្រាក និងមិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩។
ដោយឡែកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា, យើងទាំងអស់គ្នាអាចភ្លេចខ្លួន ឬ ភ្លេចកូវីដ-១៩ នៅពេលសប្បាយ ប៉ុន្ដែ កូវីដ-១៩ មិនអាចភ្លេច យើងទេគឺនៅកៀកកិតជាមួយ យើងជានិច្ច» ។
លោក ឃួង ស្រេង បានបន្តថា លោកសុំ អំពាវនាវ សុំ ឱ្យ បងប្អូន ប្រជាពលរដ្ឋ បង្កើន ការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ការពារ និង ទប់ស្កាត់ ជំងឺកូវីដ-១៩ និង គោរពទៅតាមវិធាន របស់ ក្រសួងសុខាភិបាល ក្នុង ឱកាស ថ្ងៃ ឈប់សម្រាកក្នុងព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នេះ ទោះបី មិន ប្រារព្ធ ពិធី តែ បងប្អូន អាច ដើរលេង កម្សាន្ត សប្បាយបានតែកុំភ្លេច ៣កុំ ៣ការពារ ផង ៕
ដោយ ៖ សិលា