ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ៖ ភ្លៀងមិនមែនជាឧបសគ្គនោះទេ សំខាន់គឺត្រូវតែចេញល្បាតដេីម្បីការពារសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជេីញមកកំសាន្តនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ

ចែករំលែក៖

ភ្នំពេញ ៖ ភ្លៀងមិនមែនជាឧបសគ្គនោះទេ សំខាន់គឺត្រូវតែចេញល្បាតដេីម្បីការពារសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជេីញមកកំសាន្តនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ។ ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ 

សូមបញ្ជាក់ថា, បើទោះបីជានៅឆ្នាំ២០២១នេះ ពុំមានការរៀបចំពិធីបុណ្យអុំទូក និងការប្រណាំងទូកក៏ដោយ ប៉ុន្តែគេសង្កេតឃើញថានៅតាមមាត់ទន្លេជាពិសេសនៅមុខព្រះបរមរាជវាំង មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាមកដើរលេងកម្សាន្តមុខព្រះបរមរាជវាំង ខណៈដែលការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមានភាពល្អប្រសើរ។

អាជ្ញាធរខណ្ឌដូនពេញរាជធានីភ្នំពេញ បានប្រាប់នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា, ប្រជាពលរដ្ឋប្រមាណ ៣០%-ទៅ៤០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក(ឆ្នាំមុន) បានមកលេងកំសាន្ត នៅតាមទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយស្នាមញញឹម និង ភាពរីករាយ ។

ក្នុងសារសំឡេងពិសេសនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា តាមបទពិសោធន៍នៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺតែងតែ ឆ្លងរាលដាលច្រើនក្នុងពេលដែលផ្លាស់ប្តូរអាកាស ធាតុចូលរដូវរងា។ សម្តេចបានជំរុញឱ្យក្រុម គ្រួសារ អាជ្ញាធរ កាកបាទក្រហម សប្បុរសជន និងតាមទីវត្តអារ៉ាឱ្យជួយឧបត្ថម្ភជា អាវរងា ភួយ មុង ដល់ ជីដូនជីតា មាតាបិតា យាយជីតា តាជី ព្រះសង្ឃដែលមានវ័យចាស់ជរា ជាពិសេស មនុស្សចាស់ដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មាន លទ្ធភាពក្នុងការឆ្លើយតបនឹងរដូវរងា ក៏ដូចជាជំងឺ ឆ្លងនានាក្នុងរដូវរងាបាន។

សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា៖ «រដូវរងាបាននាំមក នូវជំងឺផ្សេងៗ ជាពិសេសផ្ដាសាយ។ ផ្ដាសាយក្នុងអំឡុងពេលកើតកូវីដនេះវាងាយនាំឱ្យមានការ ឆ្លងនូវជំងឺកូវីដពិតប្រាកដ។ ជារួមសារមួយនេះ អំពាវនាវដល់ពលរដ្ឋរបស់យើងឱ្យមានការយក ចិត្តទុកដាក់ការពារនូវសុខភាពក្នុងរដូវរំហើយនេះ ក្នុងដំណាក់កាលដែលប្រទេសរបស់យើងនៅមិន ទាន់បញ្ចប់នូវជំងឺកូវីដ-១៩ ដែលហានិភ័យ នៅមានខ្ពស់នៅឡើយ។ ប៉ុន្តែបើយើងមានការយក ចិត្តទុកដាក់ថែទាំសុខភាពគឺយើងនឹងឆ្លងកាត់បាន នូវដំណាក់កាលដែលនឹងត្រូវឆ្លងកាត់នៅរយៈ ពេលខ្លីខាងមុខនេះ» ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានរម្លឹកថា : លេខទូរសព្ទ​ សម្រាប់ទាក់ទង​ និងផ្តល់ព័ត៌មានទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

ប្រសិនបេីមានករណីបទល្មេីសកេីតមានឡេីង ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬករណីវង្វេងបាត់មនុស្ស ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សូមបងប្អូនប្រជាពលរដ្ឋ សូមធ្វេីការទំនាក់ទំនងមកលេខទូរសព្ទដូចខាងក្រោមនេះ​ !!! 

ដោយ ៖ សិលា


ចែករំលែក៖