ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,០៥% នៅកម្ពុជា ! នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨១,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,០៥% ។
សូមបញ្ជាក់ថា, សេចក្តីជូនព័ត៌មាន ស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៖
-ករណីឆ្លងថ្មី ៥៤នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ៥០នាក់
-ករណីស្លាប់ ០៦នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៥នាក់)៕
ដោយ ៖ សិលា