ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកិច្ចប្រជុំកំពូលអាមេរិក-ចិន, អូស្ត្រាលីក៏មានបំណងចង់ជួបពិភាក្សាជាមួយចិនផងដែរ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាមេរិក-ចិន បានជួយបើកផ្លូវដើម្បីរដ្ឋាភិបាលទីក្រុង Canberra អាចពិភាក្សាជាន់ខ្ពស់ជាមួយចិន។
អូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន គឺជាជំហានថ្មីនិងសំខាន់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយចិន ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា នឹងបញ្ចៀសការប្រឈមមុខជាមួយចិន។
សារព័ត៌មាន Bloomberg នៅថ្ងៃទី១៨ខែវិច្ឆិកា បានប្រកាសថា នៅពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីលោក Dan Tehan បញ្ជាក់ថា ជំនួបពិភាក្សា រវាងអាមេរិកនឹងចិនគឺជាឱកាសសម្រាប់អូស្ត្រាលីតភ្ជាប់ទំនាក់ទំនងជាមួយចិនឡើងវិញ។
ទំនាក់ទំនងរវាងអូស្ត្រាលីនឹងចិនប្រឈមមុខតានតឹងចាប់តាំងពីអូស្ត្រាលីស្នើឲ្យបើកការស្រាវជ្រាវដោយឯករាជ្យស្វែងរកប្រភពកូវីដ-១៩ នៅក្នុងប្រទេសចិន។ តាំងពីពេលនោះមកប្រទេសទាំងពីរក៏បានដាក់ទណ្ឌកម្មលើវិស័យពាណិជ្ជកម្មគ្នាទៅវិញទៅមក៕ ដោយ៖ធីរីណា

រូបថត៖Bloomberg


ចែករំលែក៖