វិរុសកូវីដ-១៩ បានសម្លាប់មនុស្សជាង ៥លាននាក់ហើយនៅជុំវិញពិភពលោក ហើយកូវីដ-១៩ នៅមិនទាន់ឆ្លងផុតនៅឡើយទេ។ គ្រួសារជាច្រើនត្រូវបាត់បង់សមាជិក កុមារជាច្រើនត្រូវកំព្រាឳពុកម្តាយ … ។ស្តូបគោរពវិញ្ញាណក្ខន្ធត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជាច្រើនដើម្បីគោរពដល់អ្នកដែលបានស្លាប់ដោយកូវីដ-១៩ ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅលើពិភពលោក គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៦, ៣២៥,៧៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៤៦,៦៧៩នាក់ និងជាសះស្បើយឡើងវិញ ២៣១,៥៣២,២៥៩នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៣៩៨,៤៥៥នាក់ ស្លាប់ចំនួន ៧៨៩,១៥៥នាក់ និងជាសះស្បើយចំនួន ៣៨,៣៣០,០៧៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៤៨៥,៥១៧នាក់ ស្លាប់ចំនួន ៤៦៤,៧១៥នាក់ និងជាសះស្បើយ ៣៣,៨៨៥, ១៣២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១,៩៨៩,៩៦២នាក់ ស្លាប់ ៦១២,១៧៧នាក់ និងជាសះស្បើយ ២១,២០៦,៩៩៧នាក់៕ ដោយ៖ ធីរីណា
រូបថត៖TTXVN-VNA