ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ បកស្រាយចម្ងល់ជូនសាធារណជនពាក់ព័ន្ធករណីគ្រឿងញៀនដែលបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀនបានធ្វើការបកស្រាយនូវចម្ងល់ដែលសាធារណជនមួយចំនួនឆ្ងល់ ហើយចោទសួរជាបន្តបន្ទាប់ ថា “តើគ្រឿងញៀនដែលបង្ក្រាបបានយកទៅណា ?”

  យើងខ្ញុំសូមជម្រាបបញ្ជាក់ជូនជ្រាបថា ” គ្រឿងញៀននិងសារធាតុគីមីផ្សំដែលបង្ក្រាបបានត្រូវយកទៅបំផ្លាញចោល!           ចំពោះនីតិវិធីនៃការបំផ្លាញ៖

១-យន្តការ :

– ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាល់រាជធានី-ខេត្ត គឺជាប្រធានក្រុមការងារត្រួតពិនិត្យប្រមូលវត្ថុតាងគ្រឿងញៀននិងបំផ្លាញ។

– ក្រុមការងាររបស់ក្រសួងយុត្តិធម៌សម្របសម្រួលនិងពិនិត្យការងារនេះ ។

២-ការសម្រេចបំផ្លាញ ៖

– អនុវត្តន៍តាមសាលក្រម សាលដីកាស្ថាពរ ។

– ដីកាសម្រេចមុនសវនាការ ។

៣-ការបំផ្លាញ៖

– បំផ្លាញជាសាធារណៈ (ដុតបំផ្លាញឬដោយបច្ចេកទេសគីមី)។

– ជាទូទៅច្រើនដុតបំផ្លាញក្នុងពិធីអបអរសាទរទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ២៦មិថុនា។

   ហេតុនេះសូមសាធារណជនមេត្តាជ្រាប និងតាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានា ៕

ដោយ៖ ស សម


ចែករំលែក៖