ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅក្រុងកោះរ៉ុង ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ខណៈកំពុងដឹកនាំកម្លាំងដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃបុណ្យអុំទូក ក៏បានអំពាវនាវឱ្យបងប្អូនបើកបរដោយការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមរម្លឹកថា ដើម្បីសុវត្ថិភាព សុខភាព សូមបងប្អូនជនរួមជាតិបើកបរគោរពច្បាប់ចរាចរណ៍ យោគយល់គ្នា និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ» តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ គឺជៀសផុតពីជំងឺកូវីដ-១៩៕
ដោយ៖សហការី