ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃទី១ នៃថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២១នេះ មានប្រមាណជាង ១៥ពាន់នាក់ !

ចែករំលែក៖

ខេត្តសៀមរាប ៖ បើយោងតាមសេចក្តីរាយការណ៍ ពីអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃទី១ នៃថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២១នេះ មានប្រមាណជាង ១៥ពាន់នាក់ !

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍បានឲ្យដឹង កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ មានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បន្តចូលមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជា ១៥,២៦០នាក់ ភាគច្រើនធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ ក្នុងនោះ÷

  ១/- ភ្ញៀវជាតិ មានប្រមាណ ១៥,០០០នាក់ ( ភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តមានប្រមាណពី៣៥ ទៅ៤០% ប្រហែលជា៥,០០០- ៦,០០០នាក់)។ បានធ្វើដំណើរកំសាន្តទៅកាន់ ៖

  ២/- រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨,០០០នាក់

  ៣/- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ២,០០០នាក់

  ៤/- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់់ផ្សេងៗ មានចំនួនប្រមាណ ៥,០០០នាក់ ។

៥/- ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ២៦០នាក់។

ដោយឡែករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា, ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់៕

ដោយ ៖ សិលា


ចែករំលែក៖