ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន១១៥នាក់។
ក្នុងឱកាសនោះដែរ លោក បានឧបត្ថម្ភថវិកាជូនគណៈកម្មាធិការ និងបេក្ខជនចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងប្រជាពលរដ្ឋចំនួន៨៥នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល ដែលចំណាយអស់ថវិកាសរុបចំនួន៥,៥៨០,០០០រៀល (ប្រាំលាន ប្រាំសែនប្រាំបីម៉ឺនរៀល)។
សូមបញ្ជាក់ថា, លទ្ធផលបណ្ដោះអាសន្នរយៈពេល៣៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ អញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៣៨០.៩៦១ នាក់ហើយ ៕
ដោយ ៖ សិលា