ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូប?

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសៅរ៍ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ រវាងផ្លូវបន្ត និងផ្លូវចប់ (នៅត្រង់ផ្លូវបំបែកជា៣ គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូប?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ

តាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “។ 

សូមជម្រាបថា​ នៅថ្ងៃទី១២-១៨ ខែវិច្ឆិកា  ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន  ខេត្តកំពង់ឆ្នាំង តាកែវ កោះកុង ប៉ៃលិន ក្រចេះ បន្ទាយមានជ័យ ឧត្តរមានជ័យ  ព្រះវិហារ ត្បូងឃ្មុំ រតនគីរី កែប និងខេត្តស្ទឹងត្រែង បានខិតខំយកចិត្តទុកដាក់ថែទាំលើ កំណាត់ផ្លូវជាតិលេខ២  លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ លេខ៣៣  លេខ២ លេខ៥៦ លេខ៥៧ លេខ៥៩ លេខ៦៨ លេខ៣៣A លេខ៦២ លេខ៦៤ លេខ៩២ លេខ៩៤ លេខ៩៥ លេខ៦៧ លេខ៧២ លេខ៧៣  លេខ៧៦ លេខ៧៨ លេខ៤៨ លេខ៧៨-៥ លេខ៤៨-៥ លេខ៥០C១ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាត  លើកំណាត់ផ្លូវខ្លះក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានក្រុមការងារមន្ទីរចុះថែទាំ ជួសជុល ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ។

  ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍រាជរដ្ឋាភិបាល  ៣ការពារ  ៣កុំ និងចូលរួមចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ៗគ្នា។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (Road Care Mobile App) ដេីម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕

ដោយ​៖សហការី​


ចែករំលែក៖