ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹងស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម៉ូតូពីរគ្រឿងបាន បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។

  ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១  នៅលើផ្លូវជាតិលេខ៤៤ (១៣០.១៣១) ត្រង់ចំណុចភូមិខ្ចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ០១ គ្រឿងម៉ាក HONDA WINNER X ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IU.9663 បើកបរដោយឈ្មោះ តុល វណ្ណា ភេទប្រុស អាយុ ២១ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិពពែជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះបើកបរមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ ០១ គ្រឿងម៉ាក HONDA C100 កូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខ ធ.2820 ភព1 បើកបរដោយឈ្មោះ សុន មន ភេទប្រុស អាយុ ៥៧ ឆ្នាំ (ស្លាប់) រស់នៅភូមិក្រាំងពញា ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបើកឡើងឆ្លងកាត់ផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីជើងទៅត្បូង។ ពេលបើកមកដល់ចំណុចកើតហេតុក៏ត្រូវបានម៉ូតូម៉ាក HONDA WINNER បុកត្រូវចំពាក់កណ្តាលទទឹងម៉ូតូ បណ្ដាលឲ្យឈ្មោះ សុន មន ស្លាប់នៅកន្លែងកើតហេតុ ហើយសពត្រូវបាន ប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក និងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧត្តុង្គរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖