សារព័ត៌មាន Irrawaddi របស់មីយ៉ាន់ម៉ានៅថ្ងៃទី ២០ខែវិច្ឆិកាបានផ្សាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បន្តមិនទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិននោះឡើយ។
តាមសារព័ត៌មាន Irrawaddi ចិនចង់ឱ្យអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ចូលរួមកិច្ចប្រជុំពិសេស ក្នុងឱកាសនៃខួប៣០ឆ្នាំថ្ងៃបង្កើតទំនាក់ទំនងអាស៊ាន-ចិន ។ ប៉ុន្តែប្រទេសក្នុងតំបន់អាស៊ានមិនយល់ព្រម។ ព្រះមហាក្សត្រប៊្រុយណេ Hasana Bonkia និងប្រធានាធិបតីចិន ស៊ី ជីនពីង នឹងដឹកនាំកិច្ចប្រជុំនៅថ្ងៃទី២២ខែវិច្ឆិកា តាមរូបភាពអនឡាញ។
មេដឹកនាំយោធាមីយ៉ាន់ម៉ា កន្លងមកក៏មិនទទួលបានអញ្ញើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលាផងដែរ។ តាមការលើកឡើងរបស់ប្រធានអាស៊ាន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនអនុវត្តគម្រោងមាន៥ចំណុចដែលបានព្រមព្រៀងគ្នា ដោយមីយ៉ាន់ម៉ាមិនអនុញ្ញាតឲ្យឧបការីអាស៊ានចូលទៅជួបអតីតមន្ត្រីស៊ីវិលក្រោយការធ្វើរដ្ឋប្រហារ ក្នុងនោះមានលោកស្រីអោងសាន ស៊ូជីជាដើម។
ចំណែករដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានថ្កោលទោសអាស៊ានដែលឱ្យតំណាងដែលមិនមែនជាអ្នកនយោបាយទៅចូលរួមកិច្ចប្រជុំអាស៊ាន។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់អាស៊ានថាមិនគោរពច្បាប់មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់៕ ដោយ៖ធីរីណា
រូបថត៖Reuters
រូបថត៖TTXVN-VNA