ព័ត៌មានទាន់ហេតុការណ៍៖

ឈុតតំណាងជាតិ Miss Grand Cambodia និង កញ្ញាឯកចក្រវាឡកម្ពុជា កំពុងផ្ទុះកាចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យចាប់អារម្មណ៍ និងរំជួយដល់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាក្រោយពីឈុតតំណាងជាតិ Miss Grand  Cambodia និង កញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំនេះបានប្រកាសបង្ហាញជាផ្លូវការឈុតត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស និងបង្កប់ដោយអត្តសញ្ញាជាតិខ្មែរយ៉ាងជ្រៅនោះ។ 

ទី១ឈុតដែលមានឈ្មោះថា “វប្បការិកា ចត្តានិមិត្ត” ដែលឈុតនេះបាននិងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងមិនតិចនោះទេក្រោយពីការប្រកាសជាផ្លូវការ និងក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសរហូតអ្នកលេងបណ្តាញសង្គមខ្មែរ និងសៀមលើកយកមកជជែកគ្នា។ ឈុត នេះត្រូវតំណាងអោយកម្ពុជាក្នុងកម្មវិធី  Miss Universe ២០២១ដែលនឹងធ្វើ នៅប្រទេស   អ៊ីស្រាអ៊ែល និងគ្រងដោយកញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា ងិន ម៉ារ៉ាឌី។ ឈុតនេះដែរតម្លើងឈុតដោយ    ទឹកគ្រឿង  នឹងក្រុមក្មេងវត្ត។ តាមការបញ្ជាក់របស់ក្រុមអ្នកច្នៃម៉ូតបានលើកឡើងថា វប្បការិកា មានន័យថា ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយចត្វាគឺសំដៅលើលេខ៤ និងេះពាក្យថា និមិត្តមានន័យថា គោល ជារួម មានន័យថា ស្ត្រីជាអ្នកផ្សាយចេញនូវចំណុចគោលទាំងបួន នៃសិល្បៈវប្បធម៌ជាតិ។  ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។ខ្មុកទសមុខគឺជា  ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសំដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់ ។  របាំព្រះរាជទ្រព្យគឺជាការ ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និងឥសីប៉ុណ្ណោះ ដែលសំដែងដោយមនុស្សប្រុស។ ផ្ការំដួល: ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបប្រដូលផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ ។

ងាកមមកមើលឈុតតំណាងជាតិកម្ពុជា ក្នុងកម្មវិធី Miss Grand International ២០២១ដែលទើបតែបង្ហាញឈុតតំណាងជាតិ តែពេលនេះ បវរកញ្ញាបានគ្រងឈុតនេះតែម្តងរហូតធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់។ឈុតនេះមានឈ្មោះថា ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ ពាក់លើខ្លួនរបស់បវរកញ្ញា សុតធីតា ដែលនឹងត្រូវប្រកួតនៅលើឆាកអន្តជាតិក្នុងកម្មវិធី Miss Grand International ២០២១ ។ ពេលដែល បវរកញ្ញា គ្រងឈុតនេះឡើងពិតជាអស្ចារ្យនឹងទាក់ទាញខ្លាំងណាស់ ដែលមានជារូបគំនូរ ដែលបានបង្ហាញនូវភាពលេចធ្លោនៃព្យញ្ជនៈខ្មែរ អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន រំលេចជាមួយត្បូងភ្លឺចែងចាំងពេញមួយតួខ្លួន។បន្ថែមពីលើភាពស្រស់ស្អាតនេះអ្នកច្នៃម៉ូតក៏បានច្របាច់បញ្ជូលជាមួយឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណិតនៅក្នុងឈុតមួយនេះផងដែរ។អ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ពីថា បវរកញ្ញាប៉ូគីមថេងសុទ្ធធីតា រូបនេះ ពិតជាគ្រងឈុតនេះសាកសមបំផុត ទាក់ទាញ ពិតជាស្រស់ស្អាតខ្លាំងណាស់គ្មានគូប្រៀបនោះទេ ។ ឈុតនេះត្រូវបានគូររូបដោយ លោក អាន សាមួន ច្នៃម៉ូតដោយ លោក លី ភក្រ្តារដ្ឋហ្វុង នឹងលោក សាយ ធារ៉ា។ អ្នកគាំទ្ររំពឹងថាឈុតទាំងពីរនេះនឹងនាំមកនូវមោទកភាពសម្រាប់ជាតិជាក់ជាមិនខាន៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖