ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ ៖ ប្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញសេចក្ដីប្រកាសព័ត៌មាន។

ដោយបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះ បឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មាវ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អញ្ជើញចូលរួមក្នុងឱកាសនេះ មាន លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ លោក ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យជំនាញ ស្ម័គ្រចិត្ត និងប្រធានមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។

អគារទី ២ ដែលចាប់ផ្តើមសាងសង់នៅថ្ងៃនេះ មានទទឹង ១៨ម៉ែត្រ បណ្តោយ ៦២ម៉ែត្រ កម្ពស់ ៤ជាន់ មានទំហំដូចគ្នានឹងអគារទី ១ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ និង សម្រេចលទ្ធផលសាងសង់បានប្រមាណ ៩០%។ អគារមន្ទីរពេទ្យទាំង ២ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖