ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាអនុសាខា ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ ថ្មី នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមពីលោក លោកស្រី អនុប្រធាន ហេរញ្ញឹក លេខាធិការ សមាជិកគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាខេត្ត។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន ៖
១-ពិនិត្យនិងកែសម្រួលរបាយការណ៍សកម្មភាពការងារសាខារយៈពេល១០ខែ ឆ្នាំ២០២១
២-ពិនិត្យនិងកែសម្រួលរបាយការណ៍ហេរញ្ញិវត្ថុសាខា រយៈពេល១០ខែ ឆ្នាំ២០២១
៣-ពិនិត្យកែសម្រួលរបាយកាណ៍ស្វាគមន៍របស់ លោក ប្រធានគណៈកម្មាធិការសាខាខេត្តត្រូវផ្ទេរចេញ
៤-ពិនិត្យកែសម្រួលសេចក្តីប្តេជ្ញាចិត្តរបស់លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តថ្មី។
៥- កម្មវិធីប្រកាសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ ថ្មី នៅសាលប្រជុំសាលាខេត្ត ។
កិច្ចប្រជុំក្នុងគោលបំណងនិង ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំកែសម្រួលឡើងវិញតួនាទី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរាជធានី មាន លោកអភិបាល នៃគណៈអភិបាលខេត្ត រាជធានីទូទាំងប្រទេស ជាប្រធាន រីឯ លោកប្រធានគណៈកម្មាធិការសាខាខេត្តចាស់ ជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាខេត្តវិញ៕
ដោយ៖ សិលា