ព័ត៌មានទាន់ហេតុការណ៍៖

Danilo របស់ Juventus ត្រូវអវត្តមានរយៈពេល៨សប្តាហ៍ដោយសាររបួសភ្លៅ

ចែករំលែក៖

ក្លិសេះបង្កង់ Juventus នៅលីគកំពូលអុីតាលីបានប្រកាសថា ខ្សែការពាររបស់ក្រុម Juventus កីឡាករ Danilo នឹងខកខានការប្រកួតសំខាន់ៗក្នុងរយៈពេលសប្តាហ៍ដោយសារបញ្ហារបួសភ្លៅ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតទាំងអស់លើកលែងតែប្រកួតរបស់ Juventus នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែត្រូវបានបង្ខំឱ្យសម្រាកដោយរបួសអំឡុងពេលប្រកួតឈ្នះ ២-០ នៅ Serie A កាលពីថ្ងៃសៅរ៍លើក្រុម Lazio ក្នុងទីក្រុងរ៉ូម។

ក្លិប Juventus បានប្រកាសថា “ការ​ធ្វើ​តេស្ដ​រោគ​វិនិច្ឆ័យបាន​បង្ហាញ​ពី​របួស​កម្រិត​មធ្យម​នៃ​សាច់ដុំ​សរសៃ​វែង​នៃ​ភ្លៅ​ខាង​ឆ្វេងរបស់កីឡាករDanilo។ ពេលវេលា​សង្គ្រោះ​ដំបូង​ត្រូវ​បាន​​រំពឹង​ថា​នឹង​មាន​រយៈពេល​ប្រហែល​សប្តាហ៍

ក្លិដែលមានមូលដ្ឋាននៅទីក្រុង Turin បច្ចុប្បន្នកំពុងឈរនៅលេខរៀងទីក្នុងតារាង Serie A បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនបានល្អ ប៉ុន្តែពួកគេឈរលេខ១នៅលើតារាង UEFA Champions League ពូល H ដែលមានពិន្ទុ១២ពិន្ទុស្មើក្រុម Chelsea កំពុងឈរលេខ២ ក្រោយពីក្រុម Juventus បានចាញ់ក្រុមតោខៀវកាលពីយ​ប់ថ្ងៃអង្គារក្នុងលទ្ធផល៤ទល់

Danilo នឹងត្រូវអវត្តមានយ៉ាងហោចណាស់១២ប្រកួត រួមទាំងការប្រកួតនៅអឺរ៉ុបទល់នឹងក្រុម Malmo និងការប្រកួតលីគជាមួយ Atalanta, Napoli និង AS Roma និងការប្រកួត Italian Super Cup ទល់នឹង Inter Milan ក្នុងខែមករាផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖