ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពរូបថតភ្នំពេញលើកទី១២នឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រទី ២៦ ខែវិច្ឆិកានេះហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីមហោស្រពរូបថតភ្នំពេញឆ្នាំ ២០២១ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រទី ២៦ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាចនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃវត្តមាន ឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ឺឡេ ព្រមទាំងវត្តមាន លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា លោក ទីហាមែ ឈីកា (Tihamer Czika) អនុប្រធានបេសកកម្មនៃសហភាពអឺរ៉ុប លោកសុវណ្ណ ភីឡុង ប្រធានមហោស្រពរូបថតភ្នំពេញ និងលោក ជា សុភាព នាយកមជ្ឈមណ្ឌលបុប្ផាណា ។
ចុងសប្តាហ៍នៃការបើកសម្ពោធនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ហើយនឹងផ្តល់កម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីអបអរសាទរ ដល់សាធារណជនទូទៅ ដូចជាសន្និសីទ ការទស្សនារូបថតតាមរយៈការជិះតុកតុក ការពិនិត្យនិងរង្វាយតម្លៃលើស្នាដៃសិល្បៈ និងការការចាក់បញ្ចាំង។ ការចូលរួមដោយ ឥតគិតថ្លៃនិងបើកចំហសម្រាប់សាធារណជនទាំងអស់ផងដែរ។ មហោស្រពរូបថតភ្នំពេញឆ្នាំ២០២១ បានជ្រើសរើសរូបថតសម្រាប់ការដាក់តាំងពិព័រណ៍ឆ្នាំនេះនឹងត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំងមជ្ឈមណ្ឌលបុប្ផាណានិងនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជាហើយពិព័រណ៍នេះនឹងត្រូវដាក់តាំងបង្ហាញរហូតដល់ថ្ងៃ ទី១៥ខែមករាឆ្នាំ២០២២។ មហោស្រពរូបថតភ្នំពេញនៅតែបន្តក្នុងនាមជាមហោស្រពរូបថតអន្តរជាតិដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ដែលជាវេទិការវាងអ្នកថតរូបអាជីពនិងអ្នកចូលចិត្តថតរូបមហោស្រពរូបថតបានរៀបចំដោយសមាគម វត្តភ្នំពេញ សហការជាមួយវិទ្យាស្ថានបារាំងដោយមានការសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជាគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្រសួងអប់រំយុវជននិងកីឡាក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រម សាលារាជធានីភ្នំពេញផងដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថាអំឡុងពេលដ៏លំបាកនៃការចែករំលែកគឺមានសារៈសំខាន់បំផុតវាក្លាយទៅជាបេះដូងនៃការតាំងពិព័រណ៍រូបថតលើកទីដប់ពីរដែលបានកើតឡើងតាំងពីថ្ងៃទីមួយមកម្ល៉េះ ផ្លាស់ប្តូររវាងទ្វីបអាស៊ីនិងអឺរ៉ុបការផ្លាស់ប្តូររវាងវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់ពីសិល្បៈមួយទៅសិល្បៈមួយទៀតនិងការផ្លាស់ប្តូរគ្នានូវគំនិតនៃការថតរូបធ្វើឡើងដើម្បីចែករំលែកចំណេះដឹងបទពិសោធនិងការគាំទ្រ វិញទៅមកក្នុងគោលបំណងឆ្ពោះទៅមុខរួមគ្នា ការតាំងពិព័រណ៍នេះបង្ហាញអំពីភាពរឹងមាំនិងភាពសប្បាយរីករាយដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈស្នាដៃទេសភាព បូករួមជាមួយនឹងស្នាដៃរបស់យុវជន ពីបណ្ដាប្រទេសផ្សេងៗ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖