ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែង រតនៈ វិសិដ្ឋ បានតំណែងធំក្នុងភាពយន្តភាគខ្នាតធំរបស់ហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ ជាលើកដំបូងដែលតារាសម្តែងសាច់ដុំ លោក រតនៈ វិសិដ្ឋ បានបង្ហើបថាលោកទើបនឹងទទួលបានតំណែងថ្មីក្នុងការថតភាពយន្តភាគបុរាណខ្នាតធំមួយរបស់ផលិតកម្មហង្សមាស ដែលដឹកនាំសម្តែងដោយផលិតករឆ្នើមលោក កៅ សីហា។ ការទម្លាយនេះបានធ្វើឡើងក្រោយពីភាពយន្តនេះបាននិងកំពុងដំណើរការផលិត និងចូលរួមសម្តែងដោយតារាសម្តែងជាច្រើនរូបផងដែរ ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍គឺសម្បុរសខ្ចី របស់តារាសម្តែង រតនៈ វិសិដ្ឋ ត្រូវបានកែច្នៃដើម្បីប្រាកដថាអាចសម្តែងបានក្នុងភាបយន្តបុរាណមួយនេះ។
ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់អំពីចំណងជើងនៃខ្សែភាពយន្តភាគបុរាណនេះនៅឡើយទេ ប៉ុន្តែលោកបានថ្លែងបញ្ជាក់ប្រាប់សាច់រឿងខ្លះៗអំពីភាពយន្តនេះដែរបានលើកបរិយាយនិទាន អំពី គ្រួសារសេដ្ឋី សម័យលង្វែក នាអំឡុងឆ្នាំ ១៥០០ជាងដែលជាស្នាដៃ និពន្ឋថ្មី សុធសាធដោយ សាស្ត្រាចារ្យ យូ សុភា។ លោករំពឹងថាស្នាដៃនេះនឹងទទួលបានការគាំទ្រខ្លាំងមួយពីទស្សនិកជន និងជាភាពយន្តភាគប្រកបដោយគុណភាពប្រកួតប្រជែងព្រោះទាំងសាច់រឿង តារាសម្តែង ទេសភាព បច្ចេកទេស និងការចំណាយ ត្រូវបានសម្រិតសម្រាំងខ្លាំងផងដែរ។
តាមការបញ្ជាក់របស់លោក រតនៈវិសិដ្ឋបានលើកឡើងថា អ្វីដែលលោករំភើបនោះ គឺលោក កៅ សីហា បានប្រាប់ថា ការពិត តួដែលតម្រូវឲ្យខ្ញុំសម្ដែងនោះ គឺមិនខ្វះទេ ឲ្យតែមានមាឌមាំទាំ សាច់ដុំកង់ៗ ដូចលោកហើយសម្បុរ ស្រអែៗ សមជាខ្មែរបូរាណនោះទៀត តែគាត់មិនយក គាត់ចង់បានលោកតែម្តង ព្រោះគាត់សម្លឹងឃើញពីទេពកោសល្យរបស់លោក ចង់យកលោកមកបង្ហាញនូវអ្វីដែលលោកមិនធ្លាប់បានបង្ហាញ និងអ្វីដែលទស្សនិកជន មិនធ្លាប់គិតដល់ថា លោកអាចធ្វើទៅបាន នឹងម្យ៉ាងទៀត គាត់ចង់លុបបំបាត់ពាក្យថា ឲ្យតឬអ្នកសម្បុរ សៗ កូនកាត់ចិន ដូចលោក មិនអាចសម្ដែងបូរាណបាន ។ ត្រង់នេះ គាត់ចង់បញ្ជាក់ពីបច្ចេកទេស ទេពកោសល្យ ភាពវៃឆ្លាតរបស់អ្នកដឹកនាំរឿង មួយចំនួន ដែលកន្លងមក តែងមើលរំលង អ្នកសម្បុរសៗ ថាមិនអាចទៅរួច តែឥឡូវគាត់ធ្វើបាន ព្រោះគាត់មិនអាច ទុកចោលនូវទេពកោសល្យរបស់តារាសម្ដែង ដោយគ្នាគ្រាន់តែមានសម្បុរ សនោះឡើយហើយទីបំផុត លោកកៅ សីហា អាចច្នៃលោកបានពិតប្រាកដមែន ហើយបើទោះបីជាលោកមិនមែនជាតួឯក ប៉ុន្តែលោកជាតួអង្គសំខាន់មួយក្នុងភាពយន្តនេះ ហើយលោកក៏មិនប្រកាន់ខ្លួនក្នុងសម្តែងជាតួអង្គអ្វីឡើយដោយ លោកលើកឡើងថាកន្លងមកទស្សនិកជនធ្លាប់បានស្គាល់ពីសមត្ថភាពនៃការដឹកនាំផលិតភាពយន្តរបស់ផលិតកររូបនេះហើយថាសុទ្ធតែជាការប្រមូលផ្តុំដោយតារាសម្តែងលំដាប់ជួរមុខ ដែលអាចមានឈុតឆាកលេងជុំគ្នាច្រើនគឺស្ទើតែគ្រប់ភាគតែម្តង។ ហើយជាក់ស្ដែង កន្លងមក ក៏ទស្សនិកជនធ្លាប់បាន ទស្សនារឿង រាជិនីភូមិគ្រឹះ រួចមកហើយ គឺថា ប្រមូលផ្ដុំសុទ្ឋតែកំពូលតារា ចម្រៀង និងកំពូលតារាសម្ដែង មកផ្ដុំគ្នា ហើយជាពិសេស លោកមើលឃើញថា ពួកគាត់សប្បាយចិត្ត ចូលរួមសម្ដែង ដោយមិនប្រកាន់ តួឯក ឬរងឡើង។ វាដូចជារឿងដែលលោកកំពុងតែដំណើរការថតជាមួយគាត់ដូច្នេះដែរ។ ហើយអ្វីដែលជាករណី ពិសេសនោះ គឺគាត់ គាស់រំលីង តួជើងចាស់ មកសម្ដែងជុំគ្នា ជាមួយតួជំនាន់ថ្មី និងតួជំនាន់ស្របាលនឹងលោក ពិសេសេសូម្បី កញ្ញាឯកម្ចាស់មកុដរហូតដល់ទៅ២ក៏ គាត់បានយកមក មកសម្ដែងជុំគ្នា ហើយពួកគាត់ក៏មិនបានប្រកាន់ថាឯក ឬមិនឯកនោះដែរ អ្វីដែលសំខាន់ គឺ រ៉ូល លេងក្នុងរឿង ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖