ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញពីគំនូសសញ្ញាកាត់ទទឹងផ្លូវជាកង់ៗ មានន័យយ៉ាងដូចម្តេច?
ជាក់ស្ដែងគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់៖ គំនូសសញ្ញាពណ៌សកាត់ទទឹងផ្លូវជាកង់ៗ ប្រើសម្រាប់ថ្មេីរជើងឆ្លងកាត់។ ហាមយានជំនិះគ្រប់ប្រភេទ ឈប់ ឬ ចតពីលើគំនូសសញ្ញានេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕
ដោយ៖សហការី