ខេត្តព្រះសីហនុ៖ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៣នាក់ ដែលធ្វើសកម្មភាពលួចកាត់ នៅចំណុច ក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បេីតាមលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលេីនេះឈ្មោះ រឿម គឹន ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួនម្នាក់ឈ្មោះ ដូង កាន់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ(គេចខ្លួន) និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងបានពីជនសង្ស័យរួមមាន៖ ខ្សែភ្លើងចំនួន២៣កំណាត់ ព្រមទាំងសម្ភារៈ ឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី