ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១៣ បានខិតខំអនុវត្តបន្ត និង ជម្រុញដល់អង្គភាពចំណុះអោយយកចិត្តទុកដាក់ទៅលេីការងារបង្កបង្កេីនផល-ចិញ្ចឹមសត្វបន្ថែមទៀត ព្រោះជាពេលវេលាដែលអាកាសធាតុចាប់ផ្តេីមត្រជាក់អាចធ្វេីអោយបន្លែលូតលាស់បានល្អលឿន ដេីម្បីធានាបាននូវការផ្គត់ផ្គង់ចូលផ្ទះបាយសមូហភាព និង តម្រូវការលក់លេីទីផ្សារ។
សូមបញ្ជាក់ថា ការងារបង្កេីនផល-ចិញ្ចឹមសត្វ គឺជាការងារមួយក្នុងការពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យក៏ដូចជាការងារប្រឡងប្រណាំងសំរាប់អោយនាយ-ពលទាហាននៅតាមអង្គភាពខិតខំអនុវត្តដេីម្បីធានាលេីការផ្គត់ផ្គង់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិន នៅអង្គភាពផងដែរ៕
ដោយ៖សូរិយា