ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវធ្វើការស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្តីពីករណីលួចមានស្ថានទម្ងន់ទោស( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង )

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណី ( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង ) នៅថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីយប់ នៅចំណុចផ្លូវរថភើ្លងក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ ស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ  ។ 

ចំណែកជនសង្ស័យទី១ឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។

ជនសង្ស័យទី២ឈ្មោះ លី សៀង ភេទប្រុសអាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម៩ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។

ជនសង្ស័យទី៣ឈ្មោះ អ៊ុក មករា ភេទប្រុសអាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។

     *សម្ភារៈបាត់បង់រួមមាន: 

១/ ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គូពីពណ៌ក្រហមស៊េរីឆ្នាំ២០១៨ស្លាកលេខភ្នំពេញ1HW 5966 ។

២/ម៉ូតូ០១គ្រឿងម៉ាកហុងដាMSX ពណ៌ស មិនចាំសា្លកលេខ ។   

*សំភារៈដកហូតរួមមាន:

    _ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិចពណ៌សសា្លកលេខភ្នំពេញ1GY.0879 របស់ជនសង្ស័យ ។

  _ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១  ។                             

   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា នៅថ្ងៃទី២៥ខែវិចិ្ឆកាឆ្នាំ២០២១វេលាម៉ោង១១និង០០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលទួលសងែ្ក១ ករណីបាត់ម៉ូតូចំនួន០២គ្រឿង ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចកំលាំងជំនាញខណ្ឧប៉ុស្ដិ៍ធើ្វការស្រាវជ្រាវឃាត់ជនសង្ស័យចំនួន០៣នាក់ខាងលើនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថៃ្ងទី២៦ ខែវិចិ្ឆកាឆាំ្ន២០២១នៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

    ចំពោះមុខអធិការដា្ឋនបន្តស្រាវជ្រាវរកបក្ខពួកនិងម៉ូតូជនរងគ្រោះនិងបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖