ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ទាំង០៧សង្កាត់ ចំនួន ៧០គ្រួសារ ដោយក្នុង ០១សង្កាត់ មានចំនួន ១០គ្រួសារ។
អំណោយចែកជូនរួមមាន៖
-អង្ករចំនួន ២៥គីឡូ
-មីចំនួន០១កេស
-ម៉ាស់ចំនួន១០
-ត្រីខចំនួន០៤កំប៉ុង
-ទឹកសុីអុីវចំនួន០៤ដប
-ស្ករសចំនួនកន្លះគីឡូ
-ជែលចំនួន០១ដប
-ថ្នាំចំនួន០១កញ្ចប់។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា”៣កុំ ៣ការពារ”៕
ដោយ៖ ជីណា