ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ឱ្យបានជ្រាបថា ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងខេត្តព្រះសីហនុ ដែលបានចាក់ដោយក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ជូនដល់ប្រជាពលរដ្ឋត្រូវបានបិទបញ្ចប់ ហើយប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមការងារនៃក្រសួងការពារជាតិបានបោះពុម្ពរួចរាល់ និងបានចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋបានភាគច្រើន រួចហើយ តែនៅសេសសល់មួយចំនួនទៀតមិនទាន់បានមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយក្រុមការងារមិនអាចទំនាក់ទំនងបាន និងមិនស្គាល់អាសយដ្ឋានច្បាស់លាស់។ ដូចនេះដើម្បីទទួលបាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃកងយោធពល ខេមរភូមិន្ទ មិនទាន់ទទួលបានប័ណ្ណចាក់វ៉ាក់សាំងសូមធ្វើការទំនាក់ទំនង និងមកទទួលយកប័ណ្ណចាក់វ៉ាក់សាំង នៅសាលាឃុំ សង្កាត់ ដែលបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកន្លងមក។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម បងប្អូនប្រជាពលរដ្ឋ ជ្រាប និងអនុវត្តតាមខ្លឹមសារសេចក្ដី ជូនដំណឹងនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ ៕
ដោយ ៖ សិលា