ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើសជាក់ស្ដែង លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ ស្ដីពីការចាប់ខ្លួនតាមដីកាករណីលួចមានស្ថានទម្ងន់ទោស  យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៧៤៩ ត ព្រ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ចេញដោយលោក អ៉ី ឋាវរៈ ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យចាប់ខ្លួនពីបទ លួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅផ្ទះលេខ២៥៥ ផ្លូវរថភ្លើង ក្រុមទី៦ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។

នៅថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី កំលាំងជំនាញខណ្ឌ ប៉ុស្តិបានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនល្មើសឈ្មោះ អ៊ុក មករា ហៅយ៉ាភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះ ជួល ផ្លូវរថភ្លើង  ក្រុមទី៦ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន ពុំមានវិជ្ជមានកូវីដ-១៩) ដែលបានប្រព្រឹត្តបទល្មើសជាក់ស្ដែង លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចម៉ូតូ)នៅចំណុចផ្លូវរថភ្លើង ក្រុមទី៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដោយជនត្រូវចោទរូបនេះមានដីកាបង្គាប់អោយចាប់ខ្លួនហើយកំលាំងជំនាញកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនស្រាប់៕

ដោយ៖ ជីណា


ចែករំលែក៖