ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមុិញ លោក សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារអន្តរក្រសួង-ស្ថាប័នដើម្បីរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អ៊ឺរ៉ុបលើកទី៤ (ASEFYLS4) បានថ្លែងសុន្ទកថាគន្លឹះក្នុងពិធីបិទកិច្ចប្រជុំកំពូល ASEFYLS4. ក្រោមមូលបទ «ការ អភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post COVID-19 World) តាមរយៈការថតវីដេអូទុកជាមុន (pre-recorded)។ កិច្ចប្រជុំខាងលើមានការចូល រួមពី Ambassador Leon FABER នាយករងប្រតិបត្តិនៃមូលនិធិអាស៊ី-អឺរ៉ុប ព្រមទាំង យុវជន ASEF សរុបចំនួនប្រមាណ ២០០នាក់ ដែលមកពី៥១ប្រទេស ដោយក្នុងនោះយុវជនរបស់កម្ពុជា មានចំនួន ៣០រូប។
កិច្ចប្រជុំខាងលើ គឺជាព្រឹត្តិការណ៍អមមួយក្នុងចំណោមព្រឹត្តិការណ៍អមទាំង៧ និងជាព្រឹត្តិការណ៍អមយុវជន ផ្លូវការរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ កិច្ចប្រជុំកំពូល ASEFYLS4 នេះ គឺធ្វើ ឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយ ពោលគឺមាន៤ ដំណាក់កាលធំៗ ដូចជា៖ ដំណាក់កាលទី១៖ ការជ្រើសរើស និងបណ្តុះបណ្តាលយុវជនបង្គោល (Navigators Selecting and Trainings) ដំណាក់កាលទី ២៖ ការកសាងចំណេះដឹង (Knowledge Building) ដំណាក់កាលទី៣៖ ការអនុវត្តសកម្មភាពនៃភាព ជាអ្នកដឹកនាំ (Leadership in Action) និងដំណាក់កាលទី៤៖ គឺកិច្ចប្រជុំ ASEFYLS4 ចាប់ពីថ្ងៃទី ២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូល ASEFYLS4 រយៈពេល៥ថ្ងៃនេះបានផ្ដោតសំខាន់លើ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ចំនួន៤ រួមមាន៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយកជាការប (Quality Education) SDGB ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Bcormatic Growth) និង SDG13 សកម្មភាពបរិស្ថាន (Climate Action)។ ជាមួយគ្នានេះដែរ ដើម្បីជាការគាំទេ ដល់ SDG13: សកម្មភាពបរិស្ថាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង ស្ថាប័ន្ទទី៨ ដើម្បីរៀបចំ ASEFYLS4 បានរៀបចំកម្មវិធីដាំដើមឈើសាមគ្គីយុវជនអាស៊ី-អឺរ៉ុប ក្រោមអធិបតីកាលបរិច្ឆេទ
ឯកឧត្តមហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅតំបន់អង្គរ ខេត្តសៀមរាប។ រយៈពេល៥ថ្ងៃ នៃកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំវ័យក្មេងទាំង ១៥០ នាក់ បានធ្វើបទបង្ហាញ និងពិភាក្សាគ្នា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ជាពិសេសធ្វើការឆ្លុះ បញ្ចាំងពីគម្រោងសកម្មភាពរបស់ខ្លួនដែលបានធ្វើឡើងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ លើសនេះទៀត ថ្នាក់ដឹកនាំវ័យក្មេងបានធ្វើការអនុម័តសេចក្ដីថ្លែងការណ៍យុវជន ASEM ដោយ សេចក្តីថ្លែងការណ៍នេះដែលបានអានជូនថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូល ( ASEM13 ដោយក្នុងនោះមានតំណាងយុវជនម្នាក់មកពីកម្ពុជា។
ក្នុងសុន្ទរកថាគន្លឹះ លោក សុខ សូកេន រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់របស់ យុវជនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺជំរុញការស្ដារសង្គមសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះដែរ លោក បានថ្លែងអំណរគុណដល់ ASEF ក៏ដូចជា ឥស្សរជនអាស៊ី-អឺរ៉ុបផ្សេងៗទៀត ដែលបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំវ័យក្មេង ASEF ជាពិសេស យុវជនកម្ពុជា ឱ្យបានចូលរួម និងស្វែងយល់ពីការងារសំខាន់ៗ ជាពិសេសកិច្ចការអភិវឌ្ឍ ប្រកបដោយចីរភាព ទាំងនៅថ្នាក់នយោបាយ និងបច្ចេកទេស ដែលអាចជួយពង្រីកវិសាលភាព ចំណេះដឹងរបស់យុវជនយើងជំនាន់ក្រោយថែមមួយកម្រិតទៀត លោករដ្ឋលេខាធិការ បាន លើកឡើងថា ការស្ដែងឱ្យឃើញនូវផលប៉ះពាល់ជាច្រើនផ្នែកនៃនិន្នាការសកល បានបង្ហាញពីភាព ផុយស្រួយរបស់ស្ថានភាពពិភពលោកក្នុងកម្រិតផ្សេងៗគ្នា។ ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថាតាមរយៈ ការចូលរួមរបស់យុវជននៅគ្រប់តំបន់ អាចនឹងពង្រឹងភាពធន់របស់សង្គម ដើម្បីឱ្យមានភាពប្រសើរ ឡើងនៃពិភពលោកនិងសង្គមសម្រាប់ជំនាន់ក្រោយៗទៀត៕
ដោយ៖ សុខ ខេមរា