ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ រវាងផ្លូវតូច និងផ្លូវធំ (នៅត្រង់ផ្លូវខ្វែង គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូប?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ដែរថា លោកអ្នកអាចតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “ផងដែរ។
ដោយឡែកលោកអ្នកក៏អាចមកស្គាល់ពីផ្លាកសញ្ញាបំរាម ៖ “ កំណត់ទទឹង ” | “ កំណត់បណ្តោយ ” | “ ហាមចូលចំពោះទោចក្រយាន ទោចក្រយានយន្ត និង ត្រីចក្រយាន ”
ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕
ដោយ៖សហការី