ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ខណៈជីដូនភ្លេចខ្លួនមិនបានមើល

ចែករំលែក៖

ខេត្តតែកែវ ៖ ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយផ្ទះស្លាប់ខណៈជីដូនខ្លួនមិនបានមើល។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥ និង៤៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតត្រង់ប្រឡាយទឹកចម្ងាយប្រមាណ១៥ម៉ែត្រពីផ្ទះ ក្នុងភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោងទង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាកុមារជាជនរងគ្រោះមានឈ្មោះ អឿន រតនា ភេទប្រុស អាយុ១៨ខែ ត្រូវបានពុកម្ដាយនាំគ្នាទៅធ្វើការហើយបានយកកូនមកផ្ញើនឹងជីដូន។ ហើយខណៈពេលនោះជីដូនភ្លេចខ្លួនមិនបានមើល ចៅក៏បានដើរទៅធ្លាក់ទឹកប្រឡាយលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពទៅឪពុកម្ដាយប្រពៃណីនិងទំនៀមទំលាប់សាសនា៕

ដោយ៖ ស សម


ចែករំលែក៖