ព័ត៌មានទាន់ហេតុការណ៍៖

Diogo Jota រកបាន២គ្រាប់ជួយឲ្យហង្សក្រហម Liverpool ឡើងកាន់តែកៀកកំពូលតារាង

ចែករំលែក៖

កីឡាករ Diogo Jota បានរកគ្រាប់បាល់២គ្រាប់ ជួយឲ្យក្រុមហង្សក្រហមLiverpool យកឈ្នះក្រុមភ្ញៀវ Southampton ដើម្បីឡើងទៅឈរនៅលេខរៀងទី ក្នុងក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Chelsea មួយពិន្ទុដែលនៅមួយប្រកួតនៅយប់នេះ

ក្រុមភ្ញៀវ Southampton បានមកដល់កីឡដ្ឋាន Anfield ក្នុងការវាយលុកក្រុមម្ចាស់ផ្ទះ ប៉ុន្តែពួកគេមានសំណាងអាក្រក់ដោយត្រូវក្រុមម្ចាស់ផ្ទះ Liverpool បំបាក់៤ទល់០ ដោយគ្រាប់ទី១ និងគ្រាប់ទី២រកបានដោយកីឡាករ Diogo Jota នៅនាទីទី២ និងនៅនាទីទី៣២ ពីការបញ្ជូនបាល់យ៉ាងល្អពី Andrew Robertson និងកីឡាករ Mohamed Salah

ការរកបានគ្រាប់បាល់នេះបានធ្វើឱ្យ Liverpool រកបាន៧០០គ្រាប់ដែលរកបានចាប់តាំងពីលោក Jurgen Klopp មកដល់កីឡដ្ឋាន Anfield ពួកគេក៏បានក្លាយជាក្រុមកំពូលតារាងក្នុងបាល់ទាត់អង់គ្លេសដែលស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរដងក្នុង១៧ប្រកួតជាប់គ្នាក្នុងការប្រកួតទាំងអស់ចាប់តាំងពី Sunderland ធ្វើបានក្នុងឆ្នាំ១៩២៧

ទោះជាយ៉ាងណាក៏ដោយ ក្រុមហង្សក្រហមមិនបានបញ្ចប់ត្រឹម២គ្រាប់នោះទេ ដោយគ្រាប់ទីបានកើតឡើងទៅលើក្រុមភ្ញៀវដែលរកបានដោយកីឡាករ Thiago Alcantara នៅនាទីទី៣៧។ ចំណែកគ្រាប់បាល់ទី៤រកបានដោយខ្សែការពារឆ្នើម Virgil van Dijk នៅនាទីទី៥២ ក្នុងតង់ទី២

ក្នុងការប្រកួតនោះខ្សែបម្រើប្រយុទ្ធ Jota ស្ទើរតែបានបញ្ចប់ការស៊ុតបញ្ចូលទី Hat-trick របស់គាត់នៅពាក់កណ្តាលតង់ទីពីរទៅហើយ ប៉ុន្តែត្រូវកីឡាករក្រុម Southampton រារាំងបានសម្រេចរហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមខ្លាំងនៅអង់គ្លេស Liverpool មួយនេះហក់ទៅឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នមាន២៨ពិន្ទុ ក្នុង១៣ប្រកួតកន្លងមក ខណៈដែលក្រុមតោខៀវ Chelsea ឈរលេខ១បណ្តោះអាសន្នមាន២៩ពិន្ទុ ក្នុង១២ប្រកួត ដែលនឹងត្រូវប៉ះក្រុម Manchester United នៅរាត្រីនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖