ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសពីរគ្រឿងសាកកម្លាំងគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តម៉ាក​ Toyota Prius ពីរគ្រឿងបានពន្លះគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួន​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ សំណាងដែរមិនមានអ្នករបួស ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១២​ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លួវ៤៣០​ កែងនិងផ្លូវ១៩៩​ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ ។ 

    យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​មុនពេលកើតហេតុគេឃើញរថយន្តម៉ាក​ Toyota​ Prius​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BM -5216​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ និងខ្វះការប្រុងប្រយ័ត្នខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្ត​ toyota prius មួយគ្រឿងទៀត ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AP -7798​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០​ ទិសដៅពីត្បូងទៅជើង​ ចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ​ ។ 

      ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង​ បានចុះមកដល់ចំណុចកើតហេតុដោយមិនមានអ្នករបួស​ ក៏ដូចជាមិនប៉ះពាល់សម្បត្តិរដ្ឋ​ ទេីបឲ្យភាគីទាំងពីរសម្របសម្រួលគ្នា​ តែភាគីទាំងពីរចចារគ្នាមិនត្រូវ​ ទើបសមត្ថកិច្ចទាក់ទងទៅផ្នែកជំនាញចរាចរណ៍​ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖