ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាតិរច្ឆានមែន! ត្រឹមតែលុយពីរមុឺនប្រាំពាន់រៀលសោះយុវជនម្នាក់ច្របាច់កសម្លាប់ជីដូនបង្កើតខ្លួនឯង

ចែករំលែក៖

ខេត្តតាកែវ ៖ ពិតជាតិរច្ឆានខ្លាំងណាស់ដែលយុវជនម្នាក់ឈានទៅដល់លើកដៃច្របាច់កសម្លាប់ជីដូនបង្កើតរបស់ខ្លួនខណៈដែលសុំលុយពីជីដូនពីរមុឺនប្រាំពាន់រៀល ប៉ុន្តែជីដូនឱ្យបានតែមួយមុឺនរៀល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍ ឃុំពេជសារ ស្រុកកោះអណ្ដែក ខេត្តតាកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ជាឃាតកឈ្មោះឌួង ភ័ណ្ណឧត្តម ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ បានច្របាច់កជីដូនបង្កើតរបស់ខ្លួននៅក្នុងផ្ទះខ្លួនឯងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត 

ចំណែកជីដូនដែលជាជនរងគ្រោះឈ្មោះ នួន យ៉េន អាយុ៦៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ 

បច្ចុប្បន្នជនបង្កហេតុខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែតដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖