ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលខ្លួនកំពុងតែជិះម៉ូតូ១គ្រឿងបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរនៅក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។

សមត្ថកិច្ចជំនាញនៃចរាចរណ៍ជើងគោកស្រុកទ្រាំងបានដឹងថារថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌ទឹកបុិច ពាក់ស្លាកលេខក 4997 ភព3 បើកបរដោយឈ្មោះ ស៊ុន ម៉ាណូ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរកសិកររស់នៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវពេលបើកដល់ចំណុចកើតហេតុបានបុកម៉ូតូនិងម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1H8287 បើកបរដោយឈ្មោះ លន សាន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកសិកររស់នៅភូមិក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុកម្លាំងជំនាញនៃចរាចរណ៍ជើងគោកបានចុះធ្វើការវាស់វែងរួចរាល់បានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទំលាប់សាសនា ចំណែកសម្ភារៈបង្កទាំងអស់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖