ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី អុឹម សុឃឿន មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ ប្រចាំទិសយោធភូមិភាគទី៥ បានផ្សព្វផ្សាយពីបញ្ហាកូវីដ-១៩ និងបញ្ហាកើតមានថ្មីៗក្នុងប្រទេស ជូនដល់យោធិនទាំងអស់ក្នុងអង្គភាព។
លោកមេបញ្ជាការរង បានលើកពីបញ្ហាសំខាន់ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាទាំងមូល ទោះបីពេលអត្រា នៃការឆ្លងបានអន់ថយក៏ពិតមែន តែបងប្អូនត្រូវចាំថាយើងអាចភ្លេចកូវីដប៉ុន្តែកូវីដមិនដែល ភ្លេចយើងនោះទេ ត្រូវបន្តមិនឱ្យមានការជួបជុំ ដើម្បីការពារខ្លួនយើង និងចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ ពីប្រទេសរបស់យើង។
នាឱកាសនោះ លោកមេបញ្ជាការរង បានចែកអាវរងារជូនដល់យោធិនទាំងអស់នៅក្នុងបញ្ជាការដ្ឋានរថក្រោះ លោកបានបន្តទៀតថារដូវរងារបានចូលមកដល់អាកាសធាតុក៏មានការប្រែប្រួល ភ្លៀងធ្លាក់តិចៗ ខ្យល់ខ្លាំង ចុះត្រជាក់ដូចនេះសូមបងប្អូនយោធិនទាំងអស់ការពារថែរក្សារសុខភាពអោយបានល្អ ដើម្បីបន្តចូលរួមកសាងអង្គភាពរបស់យើង ឲ្យមានភាពរីកចម្រើនតទៅមុខបន្ថែមទៀត៕
ដោយ៖ សូរិយា