ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការយោភូមិភាគទី១ មានរៀបចំពិធីបើកវគ្គបំប៉នជំនាញ វិទ្យុទាក់ទងរយៈ ពេលខ្លី ក្រោមអធិបតី ឧត្តមសេនីយ៍ទោ ឯក ចេត្តនា មេបញ្ជាការង តំណាង ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោភូមិភាគទី១ ។
តាមរបាយការណ៍ វគ្គសិក្សាមានរយៈពេល ៥ថ្ងៃ មានសិក្ខាកាមចូលរួមរៀនសូត្រ ចំនួន ៣០នាក់ មកពីបណ្តា អង្គភាព ចំណុះយោធភូមិភាគទី១។
ឧត្តមសេនីយ៍ទោ ឯក ចេត្តនា មានប្រសាសន៍ថា៖ វិទ្យុទាក់ទងគឺជាសសៃឈាម របស់កងទ័ព គឺជាកត្តាកំណត់ប្រៀបឈ្នះនៅលើសមរភូមិប្រយុទ្ធ ការគ្រប់គ្រងកិច្ចដំណើរការវិទ្យុ ទាក់ទងបានល្អ ជាមូលដ្ឋាន ដ៏សំខាន់របស់មេបញ្ជាការគ្រប់អង្គភាព ដើម្បីក្តាប់បាននូវគ្រប់សភាពការណ៍ ដែលអាច កើតមានឡើង កំណត់បាននូវ ផែនការ យុទ្ធវិធី យុទ្ធសាស្ត្រ ឈានទៅសំរេចជោគជ័យ គ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ៕
ដោយ៖ សូរិយា