ព័ត៌មានទាន់ហេតុការណ៍៖

អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សCNRP ក្នុងក្រុងកំពង់ចាមសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ចាម៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ឈរលើប្រយោជន៍ជាតិនិងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយភាពវៃឆ្លាត ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ របស់លោកអ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលកំពង់ចាម ធ្វើឱ្យអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអតីតគណបក្សCNRP បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។ជាក់ស្តែង នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រធានគណបក្សខេត្តបានអញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់នៃអតីតគណបក្សCNRP ចំនួន៥ រូប ដឹកនាំដោយលោកខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាតាមរយៈគណបក្សខេត្តកំពង់ចាម ។ ជំនួបខាងលើក៏មានការអញ្ជើញចូលរួមពីលោក ខ្លូត ផន អនុប្រធានគណៈប្រចាំការ រួមនឹងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយចំនួនទៀត ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ។

គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖
១-លោក កែវ គឹមឆាន អតីតជាចៅសង្កាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម ។
២-លោក រាម ថន ជាអតីតបេក្ខជនពេញសិទ្ធិសង្កាត់កំពង់ចាម ។
៣-លោក ហាវ ប៑ុន ធឿន ជាអតីតបេក្ខជនពេញសិទ្ធិ សង្កាត់កំពង់ចាម ។
៤-លោក សំ ម៉េង ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់អតីតCNRP ។
៥-កញ្ញា កែវ ចរិយា ជាអតីតប្រធានយុវជនអតីតCPRP សង្កាត់កំពង់ចាម ៕

ដោយ៖ សូរិយា


ចែករំលែក៖