ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា និងនាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញក្នុង កិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការកំណែទម្រង់ការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ខាងមុខ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកលោក គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាអភិបាលរងរាជធានី-ខេត្ត ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានថ្លែងផងដែរថា, ព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអញ្ជើញចូលរួមពី លោក ស សុខា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖