ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាងរបស់លោកចុះសួរសុខទុក្ខកងម្លាំងចំនួន០៤នាក់ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមផ្ទះ ដោយបាននាំយកថវិកា មួយចំនួនប្រគល់ជូនដេីម្បីជួយសម្រួលបន្ទុកខ្លះៗនៅក្នុងគ្រួសារផងដែរ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានមានប្រសាសន៍ថា នេះជាគិតគូរនិង យកចិត្តទុកដាក់មានទំនួលខុសត្រូវរបស់ថ្នាក់លេីដែលមានលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ តែងតែបានផ្តល់នូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ មី ទឹកសុទ្ធ ទឹកផ្លែឈេី ទឹកដោះគោឧបត្ថមដល់អ្នកជំងឺដេីម្បីជួយសម្រាលបន្ទុកលេីការចំណាយព្យាបាលជំងឺផងដែរ ។ សរុបថវិកាដែលត្រូវផ្តល់ជូនអ្នកជំងឺទាំង៤រូបមានចំនួន ១,៣៥០,០០០ រៀល ៕
ដោយ ៖ វណ្ណៈ