ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចាត់ឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះធ្វើអនាម័យ រៀបសណ្តាប់ធ្នាប់តាមបណ្តាផ្លូវមួយចំនួន។ការចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើអនាម័យតាមបណ្តាផ្លូវមួយចំនួនក្នុងខណ្ឌនោះគឺនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះតែម្តង។ យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌបានឲ្យដឹងថាក្នុងភូមិសាស្ត្រខណ្ឌសែនសុខដែលត្រូវធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់នោះរួមមាន៖
១-គោលដៅផ្លូវ៥៩៨
២-គោលដៅផ្លូវ២៧១
៣-គោលដៅផ្លូវ៣៧១
៤-គោលដៅផ្លូវ១៩៨៦
៥-គោលដៅផ្លូវ១០០៧
៦-គោលដៅផ្លូវសហពន្ធ័រុស្សី។គោលដៅទាំងនេះជាចំណុចសំខាន់ៗដែលអាជ្ញាធរត្រូវតែចុះរៀបចំអោយមានរបៀបរៀបរយជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋហើយដើម្បីឲ្យមានអនាម័យល្អបរិស្ថានល្អនិងលើកកំពស់ទីក្រុងយើងស្អាត៕
ដោយ៖ចន្ទ លីហ្សា