ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារអគ្គិភ័យឆាបឆេះក្លិបកម្សាន្តអេលីតនៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានឱ្យដឹងថា មានករណីភ្លើងឆេះពិតានក្លិបអេលីតបានកើតឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៩និង៣០នាទី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

តាមសមត្ថកិច្ចនៅខេត្តសៀមរាបបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែលស្លាប់ទី១-ឈ្មោះ អ៉ឹង ស៉ីម ភេទប្រុស អាយុប្រហែល៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លិបអេលីត បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

២-ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។

៣-ឈ្មោះឈឿន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរអ្នកចម្រៀង ស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះដែលរងរបួសធ្ងន់និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យមានឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងភូមិតាភុល មុខរបរ DJ ក្លិបអេលីត។

  នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លិបអេលីតនេះសមត្ថកិច្ចយើងមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យឆេះក្លិបនេះនៅឡើយទេ ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖