ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការប្រកួត Premier League ៣ប្រកួតជាប់គ្នាដែលនឹងឈានទៅប្រកួតនៅទឹកដីOld Trafford ជាមួយនឹងក្រុម Arsenal រាត្រីថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រជែងយក៣ពិន្ទុឆ្ពោះទៅកាន់តំបន់ក្រុមខ្លាំងទាំង៤ Top 4 នៅលីគកំពូលអង់គ្លេស។
ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះ ២-០ លើក្រុម Newcastle United នៅផ្ទះក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ ដោយធ្វើឱ្យក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ មាន២៣ពិន្ទុឆ្លងកាត់ការប្រកួត១៣។ចំណែកបិសាចក្រហមManchester United ឈរនៅលេខរៀងទី៨ មាន១៨ពិន្ទុ ក្រោយប្រកួត១៣ប្រកួត។
Manchester United រកបាន១ពិន្ទុក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដោយស្មើ ១-១ នៅទឹកដី Stamford Bridge ទល់នឹងក្រុម Chelsea ដែលធ្វើឲ្យក្រុមបិសាចក្រហមមិនទាន់ឈ្នះសោះក្នុងលីគក្នុង៣ប្រកួតចុងក្រោយគឺស្មើ១ និងចាញ់២។
ក្លិបបិសាចក្រហមបានលេងស្មើArsenal ០-០ ក្នុងជំនួបចុងក្រោយរបស់ពួកគេនៅ Premier League ដែលជាការប្រកួតឆ្នាំ ២០២០-២០២១ នៅកីឡដ្ឋាន Emirates។ ក្រុម Arsenal មានប្រៀបជាង Manchester United នៅចុងម៉ោង ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៦លើកចុងក្រោយរបស់ពួកគេគឺឈ្នះ៣ និងស្មើ៣។
កីឡាករឆ្នើមរបស់ Arsenal មាន Emile Smith Rowe និង Pierre-Emerick Aubameyang ដែលម្នាក់ៗរកបាន៤គ្រាប់។ ចំណែកកីឡាករទាំង៣របស់បិសាចក្រហម Cristiano Ronaldo, Mason Greenwood និង Bruno Fernandes ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរួមគ្នាដោយស៊ុតបញ្ចូលទីបាន៤គ្រាប់។
ម្ចាស់ផ្ទះ Manchester United ទទួលបាន៧ពិន្ទុ (ឈ្នះ២ ស្មើ១ ចាញ់៣) ក្នុងការប្រកួត Premier League ចំនួន៦លើកនៅ Old Trafford ក្នុងរដូវកាលនេះ។ United កំពុងតែសម្លឹងមើលការត្រឡប់មកវិញនូវការប្រកួតដែលមិនឈ្នះ៤ប្រកួតក្នុងផ្ទះ (ស្មើ១ និងចាញ់៣) ដែលធ្វើឡើងនៅថ្ងៃទី២៥ខែកញ្ញាទល់នឹង Aston Villa ។ ចំណែក Arsenal ឈ្នះ២ ស្មើ១ និងចាញ់៣ ក្នុងការប្រកួតលីគ។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយ ក្រុមបិសាចក្រហម Manchester United ឈ្នះ១ ស្មើ១ និងចាញ់៤ រីឯដែលក្រុមកាំភ្លើងធំ Arsenal ឈ្នះ៤ ស្មើ១ និងចាញ់១ ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ។ បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរលេខ៨ មាន១៨ពិន្ទុ ខណៈដែលក្រុមកាំភ្លើងធំកំពុងឈរលេខ៥ មាន២៣ពិន្ទុ ក្នុងចំណោម១៣ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)