ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក.សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណៈ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្នទាំងអស់ក្នុងខណ្ឌចំការមន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ដោយប្រកាស គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។លោក ហ៊ុន ម៉ាណែតពិតជាបេក្ខជនមួយរូបដ៏ស័ក្តិសម ដោយសារលោកជាឥស្សរជនវ័យក្មេង ពោរពេញទៅដោយថាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ មានសមត្ថភាពដឹកនាំ រួមទាំងមានគុណធម៌ និងសីលធម៌ ស្អាតស្អំ ជាពិសេសមានជំហរស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា និងមានស្មារតីស្នេហាជាតិមាតុភូមិដោយ ស្មោះ។ លោកបានចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ និងមានប្រជាប្រិយភាព ក្នុងស្រទាប់មហាជន ជាពិសេស ក្នុងស្រទាប់យុវជន និងកងកម្លាំងប្រដាប់អាវុធ៕


ដោយ៖ ជីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច