ខេត្តកំពង់ចាម ៖ ដោយទទួលបានការចាត់ចែងការងារពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសម្របសម្រួលការងារពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបេីកកិច្ចសហការចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនក្នុងនោះឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន០៧នាក់ ចាប់យកវត្ថុតាងមួយចំនួន យកមករក្សាទុកចាត់ការតាមច្បាប់ ។
កិច្ចសហការបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានរៀបរាប់ឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ មុនដំបូងបានឃាត់ ១.ឈ្មោះ មៀក ពន្លឺ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១៨កញ្ចប់) និង ២.ឈ្មោះ ស៊ន ចាន់ថន ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកបន្តថា ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងក៏បានបន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ទៀតមាន ៖
៣.ឈ្មោះ ស៊ុង សម្បត្តិ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤.ឈ្មោះ តុល ម៉េងហួ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥.ឈ្មោះ អោ អាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៦.ឈ្មោះ មឿន ចាន់ដា ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចយើងបានដឹងថាមានមុខសញ្ញាជួញដូរថ្នាំញៀនបានយកថ្នាំញៀនមកពីភ្នំពេញ ពេលនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ទៀត ៖
៧.ឈ្មោះ ឯម ពៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៧កញ្ចប់)។
ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២៥កញ្ចប់ (ធំ ០១កញ្ចប់) និងទូរស័ព្ទចំនួន ០៧គ្រឿង ៕
ដោយ ៖ វណ្ណៈ