ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចការពារព្រំដែនបានទប់ស្កាត់ និងអប់រំពលករ ០៩នាក់ប៉ុនប៉ងឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នគរបាលការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១នេះថា ក្រោមការអនុវត្តវិធានការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់ឆ្លងដែនចូលទឹកដីថៃ របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ០២ ខែធ្នូ ថ្មីៗនេះកងកម្លាំងចម្រុះប្រចាំតំបន់ព្រំដែនបានចុះបង្ក្រាបទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនមួយករណីនៅក្នុងភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជា-ថៃ។ប្រតិបត្តិការចុះទប់ស្កាត់នេះធ្វើឡើងនៅត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានប្រជាពលរដ្ឋជាពលករខ្មែរសរុបចំនួន ០៩នាក់ ក្នុងនោះបុរសចំនួន ០៣នាក់ និងស្ត្រីចំនួន ០៥នាក់ និងក្មេង ១នាក់។ក្រោយការបង្ក្រាប កម្លាំងជំនាញបានអប់រំ ណែនាំ និងសាកសួរស្វែងរកមុខសញ្ញាមេខ្យល់ រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖